ពួកយើងមានមោទនភាពក្នុងការផ្តល់ជូនការអប់រំប្រកបដោយគុណភាព | សីលធម៌ វិន័យ និង គុណភាព

ហេតុអ្វីជ្រើសយកសាលា FICAS ?

ការទទួលស្គាល់

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយអាជ្ញាធរទៅលើគុណភាពនៃកម្មវិធីសិក្សា, ការគ្រប់គ្រង និង គុណតម្លៃ ដូចជា វិន័យ, សីលធម៌ និង គុណភាព។ លើសពីនេះ សាលាមានទស្សនវិស័យចំបង គឺដើម្បីបណ្ដុះបណ្ដាលសមត្ថភាពសិក្សាពេញមួយជីវិតសម្រាប់សិស្សានុសិស្ស ដែលនេះជាតម្រូវការចាំបាច់សម្រាប់សាកលលោកនិងសតវត្សទី២១


ការទទួលស្គាល់របស់ព្រះមហាក្សត្រនរោត្តមសីហនុ

ការទទួលស្គាល់របស់ព្រះមហាក្សត្រនរោត្តមសីហនុ តាំងពី ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩៩៤



ការទទួលស្គាល់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ការទទួលស្គាល់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក តាំងពី ថ្ងៃទី ៣ ខែ ឧសភាព ឆ្នាំ ១៩៩៤



ការទទួលស្គាល់របស់ក្រសួងអប់រំយុវជននិងកីឡា

ការទទួលស្គាល់របស់ក្រសួងអប់រំយុវជននិងកីឡា តាំងពី ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០០៦


សេវាកម្ម អនាម័យ សុខភាព និងបរិស្ថានបៃតង

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង យកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើសុខុមាលភាព, អនាម័យ, សុខភាព របស់សិស្សានុសិស្ស និង បរិស្ថានទាំងខាងក្នុងថ្នាក់ និងក្នុងបរិវេណសាលា។ សាលាក៏បានបញ្ចូលមុខវិជ្ជា សិក្សាបរិស្ថាននិងសកម្មភាពបរិស្ថានផ្សេងៗនៅក្នុងកម្មវិធីសិក្សា ដែលមានសារៈសំខាន់ក្នុងការជំរុញអោយសិស្សានុសិស្សផ្ដោតអារម្មណ៍សិក្សាបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់។


កម្មវិធីសិក្សា

សិស្សដែលបញ្ចប់ពីសាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង នឹងមានសមត្ថភាពគ្រប់គ្រងដើម្បីបន្តការសិក្សាកម្រិតវិទ្យាល័យ ទាំងក្នុងនិងក្រៅប្រទេស ពីព្រោះកម្មវិធីសិក្សារបស់សាលាទាំងអស់សុទ្ធតែត្រូវបានរៀបចំនិងអភិវឌ្ឍដោយការប្រុងប្រយ័ត្ននិងត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសនៃការអប់រំ ដោយបានសម្របទៅនឹងស្ដង់ដាអន្តរជាតិ, ទ្រឹស្ដីនិងអនុវត្តល្អក្នុងវិស័យអប់រំ និង កម្មវិធីសិក្សាជាតិ។

ការប្រលង

ការវាយតម្លៃការសិក្សាមានសារៈសំខាន់ក្នុងការវាយវែងនិងតាមដានការយល់ដឹងស៊ីជម្រៅលើខ្លឹមសារមេរៀននិងការសម្រេចបានលទ្ធផលសិក្សារំពឹងទុករបស់សិស្សានុសិស្ស។ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ធានានូវវិធីសាស្រ្តវាយតម្លៃដែលមានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងលក្ខខណ្ឌបច្ចេកទេសនិងគុណភាពអប់រំ ដែលរួមមាន ការវាយតម្លៃជាប្រចាំ ដូចជា សំណួរត្រឹះរឹះ, កិច្ចការផ្ទះ, កិច្ចការស្រាវជ្រាវ, ប្រឡងប្រចាំខែ និង ត្រីមាស និង ការវាយតម្លៃសរុប ដូចជា ប្រឡងឆមាស។ ការវាយតម្លៃគ្រប់ជ្រុងបែបនេះនឹងជួយអភិវឌ្ឍនិងជំរុញអោយការសិក្សារបស់សិស្សានុសិស្សប្រសើរឡើងនិងពិតជាទទួលបាននូវលទ្ធផលសិក្សាដូចការរំពឹងទុកសម្រាប់កម្រិតសិក្សានីមួយៗ។

គ្រូបង្រៀន

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង មានគោលនយោបាយជ្រើសរើសគ្រូបង្រៀនល្អបំផុតដែលមាននៅក្នុងប្រទេស។ លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសរួមមាន ជនជាតិបរទេស, ចំណេះដឹងនិងបទពិសោធន៍គរុកោសល្យ, បទពិសោធន៍បង្រៀនយ៉ាងតិច ៣ ឆ្នាំ និង អត្តចរិតថែទាំនិងស្រឡាញ់កុមារ។ បន្ថែមពីនេះ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនដើម្បីដើរអោយទាន់ការប្រែប្រួលមិនចេះឈប់ឈរនៅក្នុងវិស័យអប់រំនិងពង្រឹងគុណភាពបង្រៀន។

សិក្សាសម្ភារៈនិងកន្លែង

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ផ្ដល់ធនធានសិក្សាដែលចាំបាច់សម្រាប់កម្មវិធីសិក្សាគ្រប់គ្រាន់ សម្រាប់មុខវិជ្ជានីមួយៗ គ្រប់កម្រិតសិក្សា។ ធនធានសិក្សាទាំងនោះរួមមាន កុំព្យូទ័រ, ឧបករណ៍តន្ត្រីដូចជា ផ្យាណូ និង ហ្គីតា សម្រាប់មុខវិជ្ជាអប់រំសិល្បៈ, ឧបករណ៍កីឡា ដូចជា តាបវាយប៉េងប៉ុង បាល់បោះ សម្រាប់មុខវិជ្ជាអប់រំកាយ, សម្ភារៈកីឡាតៃខ្វាន់ដូ, មីក្រូស្កូបនិងសម្ភារៈពិសោធន៍សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត និង សៀវភៅសិក្សាអន្តរជាតិទាន់សម័យពីដៃគូផ្គត់ផ្គងល្បីនៅក្នុងប្រទេសគឺ Long learning

កម្មវិធីសិក្សាបន្ថែម

ការផ្ដោតតែទៅលើសកម្មភាពសិក្សាក្នុងថ្នាក់រៀននិងខ្លឹមសារមេរៀនគឺមិនគ្រប់គ្រាន់សម្រាប់ការបណ្ដុះបណ្ដាលសិស្សានុសិស្សអោយទទួលបាននូវសមត្ថភាពពេញលេញតាមកម្មវិធីសិក្សានៅឡើយទេ។ ដូចនេះ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ក៏ផ្ដល់បន្ថែមនូវមុខវិជ្ជា បំនិនជីវិត, កិច្ចការគម្រោង, ទស្សនកិច្ចសិក្សា និង ការងារសហគមន៍នៅក្នុងឆ្នាំសិក្សា ដើម្បីបំពាក់បំប៉នសិស្សានុសិស្សបន្ថែមនូវជំនាញសម្រាប់ជីវិតជាក់ស្ដែងនិងការដកស្រង់បទពិសោធន៍ដោយផ្ទាល់ ដែលបច្ច័យនេះមានអត្ថប្រយោជន៍និងប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញនូវសមត្ថភាពសិក្សាពិតប្រាកដសម្រាប់សិស្ស។

វគ្គបណ្ដុះបណ្ដាលខ្លីស្ដីពីរបៀបគិតលេខនព្វន្ត

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង និង CMA បានសហការគ្នាផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលខ្លីស្ដីពីរបៀបគិតលេខនព្វន្តដោយប្រើប្រាស់ខួរក្បាល (Mental Arithmatic) សម្រាប់សិស្សានុសិស្សដែលមានបំណងពង្រឹងនិងអភិវឌ្ឍជំនាញគណិតវិទ្យា ដូចជា ការត្រឹះរឹះពិចារណា និង វិធីគណនាផ្សេងៗដែលលឿននិងមានចំណាយកម្លាំងច្រើន។ ជំនាញទាំងនេះមានតម្លៃសម្រាប់អនាគតកូនៗរបស់មាតិបិតា ដូចជា ក្លាយទៅជាអាជីវកម្មដែលមានទេពកោសល្យនិងមន្ត្រីជាន់ខ្ពស់នៅតាមបណ្ដាក្រុមហ៊ុននានាជាដើម។

ដៃគូសហការ

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រៅប្រទេសគឺ វិទ្យាល័យ ដែលតា (Delta College) ដែលវិទ្យាល័យនេះ បានបណ្ដុះបណ្ដាលបញ្ញាវ័ន្តជាច្រើនរូប រួមមាន លោក Eugene Mossner ជាមេធាវីជាន់ខ្ពស់នៅ Frankenmuth, និង លោក James Stamas ដែលជាតំណាងរាស្ត្រនៅរដ្ឋ Michigan។ ភាពជាដៃគូរវាងសាលាទាំងពីរ ផ្ដល់នូវឪកាសសម្រាប់សិស្សានុសិស្សដែលរៀនពូកែនិងចង់បន្ដការសិក្សាកម្រិតខ្ពស់បន្តទៀតនិងដកបទពិសោធន៍សិក្សានិងជីវិតនៅក្នុងប្រទេសនិងវប្បធម៌ផ្សេងៗ។

សកម្មភាពក្នុងថ្នាក់

សកម្មភាពក្នុងថ្នាក់

FICAS - Main Campus

FICAS - Main Campus

FICAS - Main Campus

Cambodian-Japan Conference Center

FICAS - Main Campus

ទាំងអស់

ព្រឹត្តិការណ៍

ពិគ្រោះយោបល់ជាមួយអាណាព្យាបាលប្រចាំឆមាសទី១

Event : នៅថ្ងៃទី ២២ កុម្ភះ ឆ្នាំ២០២០ សាលា

ព័ត៌មានលំអិត
ដំណើរទស្សនកិច្ចសិក្សា

ដំណើរទស្សនកិច្ចសិក្សា

ព័ត៌មានលំអិត
ស្វាគមន័មកកាន់ FICAS

ស្វាគមន័មកកាន់ FICAS

ព័ត៌មានលំអិត
កម្មវិធី Halloween ឆ្នាំ 2018 នៅសាលា FICAS

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង(FICAS) គឺជាសាលាស្តង់ដាអាមេរិកាំងដែលបង្កើតឡើងដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ជាសកលកម្រិតជាតិនិងអន្តរជាតិ។

ព័ត៌មានលំអិត
កម្មវិធីពិសេស សម្រាប់ការចុះឈ្មោះចូលរៀន ២០១៨ - ២០១៩

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង(FICAS) គឺជាសាលាស្តង់ដាអាមេរិកាំងដែលបង្កើតឡើងដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ជាសកលកម្រិតជាតិនិងអន្តរជាតិ។

ព័ត៌មានលំអិត
បវេស្សនកាលថ្មីឆ្នាំ ២០១៨ - ២០១៩

ក្នុងឱកាសបើកបវេស្សនកាលឆ្នាំ ២០១៨ - ២០១៩ នេះ សាលាទី ១ អន្តរជាតិ កម្ពុជា អាមេរិកាំង មានកិត្តិយសជម្រាបដល់មាតាបិតាសិស្សទាំងអស់អោយបានជ្រាបថាសាលា នឹងមានការបញ្ចុះតម្លៃ...

ព័ត៌មានលំអិត

សេវាកម្មសម្រាប់សិស្ស

សេវាប្រឹក្សាសម្រាប់សិស្សានុសិស្ស
ការឆ្លើយតបរហ័សសម្រាប់អតិថិជន
ធនធានសិក្សា
សេវាគ្រូជំនួយ

ដៃគូសហការរបស់យើង