សន្និសីទនេះជាជំនួបរវាងមាតាបិតានិងគ្រូបង្រៀនដើម្បីពិភាក្សាលើវត្តនភាពនៃការសិក្សារបស់សិស្ស, ការលំបាកឬឧបសគ្គផ្សេងៗដែលសិស្សជួបប្រទះក្នុងការសិក្សារបស់ពួកគេ, និង ស្ថានភាពជាក់ស្ដែងនៅក្នុងថ្នាក់រៀនដូចជា ចំណាប់អារម្មណ៍និងការតាមដានរបស់ពួកគេជាមួយនឹងការបង្រៀននិងមេរៀន, ទំនាក់ទំនងនិងការប្រាស្រ័យទាក់ទងជាមួយសិស្សដទៃ និង តម្រូវការពិសេសសម្រាប់ការសិក្សារបស់ពួកគេ។ តាមរយៈ សន្និសីទនេះ ព័ត៌មានទាំងអស់ដែលបានអធិប្បាយខាងលើ អាចទទួលជ្រាបបានពីគ្រូបង្រៀននិងមាតាបិតាដែលអាចជួយអោយភាគីទាំង២ សហការគ្នានិងពង្រឹងការសិក្សារបស់សិស្សទាំងនៅក្នុងថ្នាក់រៀននិងនៅផ្ទះ។ យោងតាមគោលការណ៍គរុកោសល្យ ធាតុសំខាន់ទាំង៣ ដែលគាំទ្រដល់ការសិក្សារបស់សិស្សដើម្បីឈោងដល់ការសម្រេចលទ្ធផលនៃកាសិក្សា គឺ មាតាបិតា គ្រូបង្រៀន និង សាលា។ សាលាផ្ដល់ជូននូវធនធានសិក្សានិងនវានុវត្តភាព, គ្រូបង្រៀនជាអ្នកផ្ទេរចំណេះដឹងដោយផ្ទាល់ដល់សិស្ស, និង មាតាបិតាជាអ្នកជួយតាមដាននិងត្រួតពិនិត្យការសិក្សានិងការអនុវត្តនៅផ្ទះ។ ដូចនេះ សូមមាតាបិតាសហការជាមួយនឹងគ្រូបង្រៀននិងសាលាអោយបានសកម្មដើម្បីជំរុញការសិក្សារបស់កូនៗទទួលបានលទ្ធផលដូចការរំពឹងទុក។