នាថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៤, គណៈគ្រប់គ្រងរបស់សាលា គ្រូបង្រៀន និង សិស្សានុសិស្ស បានធ្វើដំណើរទស្សនកិច្ចសិក្សានៅឧទ្យានសួនសត្វ តាម៉ៅ និង មជ្ឍមណ្ឌលជួយសង្គ្រោះសត្វព្រៃ។ កម្មវិធីនេះ ជាកម្មវិធីសិក្សាបន្ថែម ដែលផ្ដល់ឳកាសអោយសិស្សានុសិស្សបានស្គាល់និងឃើញនូវសត្វ វត្ថុ និងទីកន្លែងជាក់ស្ដែង ដែលអាចអោយពួកគេទទួលបាននូវបទពិសោធន៍ពិតធៀបជាមួយនឹងមេរៀនដែលពួកគេបានសិក្សានៅក្នុងថ្នាក់រៀន។ ការចុះទស្សនកិច្ចប្រកបដោយគោលបំណងសិក្សាច្បាស់លាស់បែបនេះ អាចជួយជំរុញអោយពួកគាត់ទទួលបាននូវលទ្ធផលសិក្សាពេញលេញនិងបណ្ដុះគំនិតស្រលាញ់បរិស្ថានជុំវិញខ្លួនគេនិងក្លាយជាទំពាំងស្នងឬស្សីសម្រាប់បន្តកសាងប្រទេសជាតិនិងក្រុមគ្រួសារនៅពេលអនាគត។