ពិធីសម្ពោធសាខាទី២

សាខាថ្មី របស់សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង បានចាប់បដិសន្ធិឡើងជារូបរាងហើយ។ សាលាមានទីតាំងនៅ អាគារលេខ ០៧BEo ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាខានេះ មានបន្ទប់សិក្សាសរុបចំនួន ១៣, បណ្ណាល័យ ០១ និង មានទីធ្លាធំទូលាយសម្រាប់សកម្មភាពសិក្សានិងលេងកំសាន្តរបស់សិស្ស។ នាពេលព្រឹក ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខាសឡា បានប្រារព្វពិធីសម្ពោធជាលើកដំបូងជាមួយនឹងភាពរីករាយ, ស្នាមញញឹម និង ជំនឿទុកចិត្ត។ សាខាសឡានេះត្រូវបានបើកជាផ្លូវការនិងស្វាគមន៍ភ្ញៀវ អតិថិជន និង មាតាបិតាទាំងអស់ ចាប់ពីថ្ងៃសម្ពោធនេះតទៅ។