កិច្ចស្វាគមន៍

សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ជាសាលាតែមួយគត់ដែលទទួលកាគាំទ្រដ៏ខ្ពង់ខ្ពស់ពីព្រះបាទសម្តេចនរោត្តមសីហនុ, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានកត់ត្រាជាលាយលក្ខណ៍អក្សរនាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៩៤។ សាលាក៏ត្រូវបានទទួលស្គាល់និងសម្ភោធជាផ្លូវ ដែលក្នុងពេលជាមួយគ្នានោះសាលាទទួលបានទង់ជាត់អាមេរិកផ្លូវការដោយអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺ ឯកឧត្ដម Charles H. Twining, ដែលបានកត់ត្រាជាលាយលក្ខណ៍អក្សរនាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ១៩៩៤។

ក្រោមការគាំទ្រដ៏ខ្លាំងក្លាពី ព្រះបរមរតនាកោដ នរោត្ដម សីហនុ, អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកឧត្ដម Charles H. Twining, លោកស្រី ឡ គីមណារិន ដែលបានបង្កើត សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង នៅឆ្នាំ ១៩៩៤ នៅរាជធានីភ្នំពេញ។ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ត្រូវបានទទួលស្គាល់ឈ្មោះថាជា សាលាដែលបណ្ដុះបណ្ដាលភាសាអង់គ្លេសនិងអប់រំចំណេះដឹងទូទៅល្អបំផុតមួយ ក្នុងតំបន់តាំងពីពេលបង្កើតរហូតមកដល់បច្ចុប្បន្ន។ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង បានបណ្ដុះបណ្ដាលសិស្សជាច្រើននាក់ ដែលពួកគេទាំងនោះបានបន្តការសិក្សានៅបរទេសនិងទទួលបានជោគជ័យថែមទៀតផង។ សាលាបម្រើជូនសិស្សានុសិស្សនូវកម្មវិធី ពីរ គឺ កម្មវិធីសិក្សាអង់គ្លេស និង កម្មវិធីសិក្សាខ្មែរ។ សិស្សអាចចុះឈ្មោះចូលរៀនចាប់ពី អាយុ ៣ ឆ្នាំឡើងទៅសម្រាប់កម្មវិធីសិក្សាអង់គ្លេស និង ចាប់ពីអាយុ ៦ ឆ្នាំឡើងទៅសម្រាប់កម្មវិធីសិក្សាខ្មែរ។

ជារៀងរាល់ឆ្នាំ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំងតែងតែប្រារព្វពិធីចែកសញ្ញា ដែលក្នុងខណៈពេលនោះសិស្សានុសិស្សទទួលសញ្ញាបត្ររបស់ពួកគេ។ សញ្ញាបត្រដែលត្រូវបានចេញដោយសាលា គឺត្រូវបានទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និង កីឡា និង ត្រូវបានប្រគល់ជូនដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួង។ សាលានឹងជួយសម្រួលដល់សិស្សដែលមានបំណងបន្ដការសិក្សាកម្រិតខ្ពស់បន្ដនៅសហរដ្ឋអាមេរិកតាមរយៈ ការប្រឹក្សា, ការស្រាវជ្រាវ, ទំនាក់ទំនងនិងការសម្រួលរៀបចំទិដ្ឋាកាជាដើម។

ការទទួលស្គាល់

ការទទួលស្គាល់របស់ព្រះមហាក្សត្រនរោត្តមសីហនុ

ការទទួលស្គាល់របស់ព្រះមហាក្សត្រនរោត្តមសីហនុ តាំងពី ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩៩៤

ឯកសារយោង
ការទទួលស្គាល់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ការទទួលស្គាល់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក តាំងពី ថ្ងៃទី ៣ ខែ ឧសភាព ឆ្នាំ ១៩៩៤

ឯកសារយោង
ការទទួលស្គាល់របស់ក្រសួងអប់រំយុវជននិងកីឡា

ការទទួលស្គាល់របស់ក្រសួងអប់រំយុវជននិងកីឡា តាំងពី ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០០៦

ឯកសារយោង

បេសកកម្ម

ពួកយើងផ្ដល់ការអប់រំដែលមានគុណភាព តាមរយៈការប្រើប្រាស់នូវជំនាញនិងបច្ចេកវិទ្យាទសវត្សទី ២១ និង កម្មវិធីសិក្សាដែលត្រឹមត្រូវ។ ពួកយើងផ្លាស់ប្ដូរជីវិតរបស់សិស្សានុសិស្សតាមរយៈ ការទាញចេញនូវទេពកោសល្យនិងសមត្ថភាពដ៏ល្អបំផុតពីសិស្សម្នាក់។ សាលារបស់យើងសង្កត់ធ្ងន់លើការប្រើប្រាស់ជំនាញសម្រាប់ទសវត្សទី២១ ដូចជា បច្ចេកវិទ្យាឌីជីថល, ជំនាញប្រាស្រ័យទាក់ទង, សកម្មភាពច្នៃប្រឌិត និងជំនាញត្រឹះរឹះពិចារណា។ សាលាមានបំណងជំរុញអោយសិស្សម្នាក់មានសមត្ថភាពគ្រប់គ្រាន់និងចូលរួមយ៉ាងសកម្មនៅក្នុងសង្គម និង បង្រៀនពួកគេនូវការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញនៅក្នុងមុខវិជ្ជាផ្សេងៗ

ចក្ខុវិស័យ

ក្លាយជាសាលាអន្តរជាតិទីមួយ និង កសាងសមត្ថភាពរៀនអស់មួយជីវិត

បាវិចនា

ផ្ដេជ្ញាដើម្បីគុណភាពអប់រំ