ពិធីប្រគល់សញ្ញាបត្រនិងប្រារព្វខួបទី ២៣ របស់សាលា

នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ នៅមជ្ឍមណ្ឌលសន្និសីទកម្ពុជា-ជប៉ុន, សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង (FICAS) បានប្រារព្វខួបលើកទី២៣ និង ពិធីប្រគល់សញ្ញាបត្រដល់សិស្សនិងប្រគល់រង្វាន់ដល់សិស្សពូកែ។ ពិធីនេះត្រូវបានចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ណាត ប៊ុនរឿន តំណាងអោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និង មានការចូលរួមយ៉ាងផុសផុលពីសំណាក់មាតាបិតានិងអាណាព្យាបាលសិស្ស។ ក្នុងអំឡុងពិធីនេះ, ឯកឧត្ដម សុខ ឃន ដែលជានាយកសាលា FICAS បានឡើងថ្លៃសន្ទរកថាអំពីចំណាប់អារម្មណ៍ ការប្ដេជ្ញាចិត្ត និង អំណរគុណដល់មាតាបិតា អាណាព្យាបាល និង អជ្ញាធរពាក់ពាក់ព័ន្ធដែលតែងតែខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់កសាងគុណភាពអប់រំនៅក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដម ណាត ប៊ុនរឿន ក៏បានថ្លែងសន្ទរកថាអំពីការសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់សាលា FICAS ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយការយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់ ហើយឯកឧត្ដមក៍បានផ្ដល់នូវដំបូន្មានដល់សិស្សានុសិស្សដែលបានចូលរួមអោយខិតខំប្រឹងប្រែងរៀនសូត្រនិងជៀសវាងអំពើអាក្រក់និងខុសច្បាប់។ ជាចុងបញ្ចប់ ក៏មានការថតរូបអនុស្សាវរីយ៍ជុំគ្នាដ៏ធំមួយ រវាងគណៈគ្រប់គ្រងរបស់សាលា, តំណាងក្រសួង និង សិស្សានុសិស្ស។ ពិធីនេះត្រូវបានបញ្ចប់ជាមួយនឹងស្នាមញញឹម ភាពរីករាយ និង ស្និតស្នាលជាទីបំផុត។